khmer eng
  • ឯកឧត្តម យស ផានីត្តា ដឹកនាំគណៈប្រតិភូសភាកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍នៃសភាតំបន់អាស៊ី(APA)ស្តីពីសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព
     
    ចែករំលែក ៖

    ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា អមដំណើរដោយ ឯកឧត្តម ជាម ប៉េ អា សមាជិកគណៈកម្មការទី២រដ្ឋសភា និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា-រដ្ឋសភា អញ្ជើញចូល រួមកិច្ច ប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំបន់អាស៊ី (APA) ស្តីពីសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងម៉ាណាម៉ា ប្រទេសបារ៉ែន។

    កិច្ចប្រជុំខាងលើ បានផ្តោតលើការពិចារណាលើសេចក្តីព្រាងសេចក្តីសម្រេចចំនួន៧ ពាក់ព័ន្ធនឹងបញ្ហា ១) ថាមពល ២) បរិស្ថាន ៣) កិច្ចការហិរញ្ញវត្ថុដើម្បីធានាកំណើនសេដ្ឋកិច្ច ៤) ការកាត់បន្ថយភាពក្រីក្រ ៥) ការអនុវត្តគោលដៅប្រកបដោយចីរភាព ៦) អនាម័យ និងទឹកនៅក្នុងតំបន់អាស៊ីជារួមនិង ៧) គំនិតផ្តួចផ្តើមហិរញ្ញវត្ថុអាកាសធាតុតំបន់អាស៊ី។

    ប្រភព៖ នាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail